U23 កម្ពុជាឈរកំពូលតារាងពូល A បណ្ដោះអាសន្ន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U23 ប្រ៊ុយណេ ដោយលទ្ធផល៥ទល់នឹង០ ឈានទៅដណ្ដើមបានតំណែងកំពូលតារាងពូល A ព្រឹត្តិការណ៍ AFF U23 Championship 2023។
ក្រុម U23 កម្ពុជាត្រូវបន្តប្រកួតតទល់មីយ៉ាន់ម៉ានៅថ្ងៃសៅរ៍ ទី១៩ ខែសីហា។ មីយ៉ាន់ម៉ា់ បានបើកឆាកចាញ់ថៃ ៣ទល់នឹង០។
ការប្រកួតនេះមានទាំងអស់៣ពូល ហើយក្រុមលេខ១តាមពូលនីមួយៗឡើងទៅវគ្គបន្ត បូករួមនឹងក្រុមលេខ២ល្អមួយក្រុមទៀត។ U23 កម្ពុជានឹងប៉ះម្ចាស់ផ្ទះថៃនៅថ្ងៃទី២១ ខែសីហា៕