Ole Gunnar Solskaer បដិសេធព័ត៌មានថា Sir Alex Ferguson ជាអ្នកជួយរើសកីឡាករ១១នាក់ដំបូងអោយ
អ្នកចាត់ការបណ្តោះអាសន្នរបស់ក្រុមបិសាចក្រហម Manchester United បានអស់សំណើចទៅនិងព័ត៌ដែលបានលើកឡើងថា Sir Alex Ferguson ជាអ្នកជួយរើសកីឡាករ១១នាក់ដំបូងឱ្យលោកនៅក្នុងការប្រកួតនិមួយៗ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
Sir Alex Fergusion ត្រូវបានគេដឹងឮគ្រប់ៗគ្នានៅពេលដែលលោកបានបោះបង់ការងារជាអ្នកគ្រប់គ្រង Manchester United នៅឆ្នាំ ២០១៣។ មានអ្នកចាត់ការក្លិបក្រោយលោកចំនួន៣រូបមកហើយដែលតែងតែសុំពឹងពាក់ជាយោបល់ក្នុងការជួយពង្រឹងក្រុមមួយនេះអោយខ្លាំងដូចជាសម័យកាលឋិតក្រោមការគ្រប់គ្រងរបស់លោកវិញ។ ក៏ប៉ុន្តែបុរសទាំង៣រូបដែលរួមមាន David Moyes, Louis van Gaal និង Jose Mourinho សុទ្ធតែបានទទួលចម្លើយអវិជ្ជមានពី Sir Alex Ferguson ពោលគឺលោកតាសញ្ជាតិស្កុតលែនរូបនេះចង់អោយពួកគេរកដំណោះស្រាយដោយខ្លួនឯងដោយមិនពឹងលើយោបល់របស់គាត់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ទើបតែពេលថ្មីៗនេះក្រោយពីបណ្តេញលោក Jose Mourinho ចេញពីដំណែងមួយទៀតនិងស្របពេលដែលអ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solskjaer បានជួយអោយក្រុម Manchester United ឈ្នះការប្រកួត៧លើកជាប់គ្នា ស្រាប់តែមានការលើកឡើងថា Sir Alex បានជួយ Solskjaer ក្នុងការរើសកីឡាករយកទៅប្រកួត។ មន្ទឹលសង្ស័យទៅនិងសមត្ថភាពដឹកនាំរបស់ខ្លួនបែបនេះបានធ្វើអោយអតីតកីឡាករ Man Utd ក្រោមការដឹកនាំរបស់លោកតា Ferguson ចេញមុខបដិសេធថាមិនមានរឿងបែបនេះឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចាំមើលថាការដឹកនាំរបស់អតីតកីឡាករក្រុមបិសាចជំនាន់៩០រូបនេះអាចជួយអោយ Manchester United ឆ្លងផុតពីកាំភ្លើងធំ Arsenal បានដែរឬទេក្នុងខណៈដែលក្រុមទាំងពីរនិងត្រូវប៉ះគ្នានាទឹកដី Emirate នាយប់ថ្ងៃសុក្រនេះក្នុងជំនួប FA Cup ជុំទី៤។