ក្លិបនគរបាលជាតិ មិនបន្តកិច្ចសន្យាជាមួយកីឡាករបរទេស៤រូប
ក្លិបបាល់ទាត់នគរបាលជាតិបានប្រកាសជាផ្លូវការនៅថ្ងៃនេះថាក្លិបបានផុតកិច្ចសន្យាជាមួយកីឡាករបរទេសចំនួន៤នាក់ដែលបានចូលរួមកាលពីរដូវកាលមុន ។
កីឡាករបរទេស ៤រូបនោះរួមមាន ៖
– Masaki Tomohiro (ជប៉ុន)
– Degule Momoh (នីហ្សេរីយ៉ា)
– Orobosa Okaro (នីហ្សេរីយ៉ា)
– Okaro Matthew Osa (នីហ្សេរីយ៉ា)
សូមបញ្ជាក់ថា ការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០២០ ដែលបានបញ្ចប់ក្លិប បាល់ទាត់នគរបាលជាតិ ស្ថិតនៅលេខរៀងទី ៩ ដោយឆ្លងកាត់ការប្រកួតឈ្នះ ៦ ស្មើ១ និងចាញ់១១ ៕