Southampton ឈរលេខមួយនៅក្របខណ្ឌកំពូលអង់គ្លេសលើកដំបូង
Southampton បានឡើងទៅកាន់កំពូល Premier League ជាបណ្ដោះអាសន្នក្រោយឈ្នះ Newcastle United ២ទល់នឹង០នៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា។
Che Adams និង Stuart Armstrong ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ។
គេចាំបានថា មួយឆ្នាំមុន Southampton បានចាញ់ Leicester City ដល់ទៅ០ទល់នឹង៩លើដីខ្លួនឯង ដែលធ្វើឲ្យអ្នកចាត់ការ Ralph Hasenhuttl ទទួលសម្ពាធខ្លាំង។
ផ្ទុយទៅវិញនៅរដូវកាលនេះគិតត្រឹម៨ប្រកួត ក្រុមរបស់គ្រូបង្វឹកជនជាតិអូទ្រីសបានឡើងទៅកាន់កំពូលតារាងអង់គ្លេសជាបណ្ដោះអាសន្ន និងលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៨។
លោក Ralph Hasenhuttl និយាយថា អ្វីៗក៏អាចកើតឡើងបានដែរ។ លោកបន្តថា “៖យ៉ាងណាក៏ដោយ យើងមិនត្រូវបោះបង់ភាពស្រេកឃ្លាននេះបានទេ យើងត្រូវតែបន្តវារហូត។ ខ្ញុំពិតជាមានមោទកភាពណាស់ ព្រោះយើងមិនមានលុយចាយវាយច្រើនដូចគេ តែយើងប្រឹងធ្វើការ។”
Southampton ឈរកំពូលតារាងមាន១៦ពិន្ទុ តែលើសក្រុមលេខពីរ Liverpool ដែលមានពិន្ទុស្មើគ្នាមួយប្រកួត៕