ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានរង្វាន់ Globe Soccer Awards 2019 នៅទីក្រុងឌូបៃ
កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់ Best Player Globe Soccer Awards 2019 នៅទីក្រុងឌូបៃ ខណៈដែលសិស្សប្អូន Joao Felix ក៏ទទួលបានពានមួយផងដែរ។
ដោយឡែកលោក Jurgen Klopp ក៏ឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមផងដែរ ហើយ Liverpool ទទួលបានពានរង្វាន់ជាក្លឹបល្អជាងគេបន្ទាប់ពីឈ្នះពានរង្វាន់ UEFA Champions League, UEFA Super Cup និង FIFA Club World Cup។
គួរឱ្យដឹងថា ពានរង្វាន់ Best Player Globe Soccer Awards បង្កើតឡើងចាប់ពីឆ្នាំ២០១១មក ដោយ Cristiano Ronaldo ឈ្នះពានរង្វាន់នេះបានចំនួន៦ដង ហើយ Lionel Messi, Franck Ribéry និង Radamel Falcao ឈ្នះបានម្នាក់១លើក។