គ្រាន់តែកែទម្រង់ថ្នាក់ដឹកនាំហើយភ្លាម Leeds United ចេញទៅចរចារទិញកីឡាករ Club Brugge ភ្លែត!
(BC-99)
ក្រោយពីបានធ្វើសេចក្តីប្រកាសអំពីការកែសម្រួលសមាជិកថ្នាក់ដឹកនាំដោយបានដាក់បញ្ចូលអ្នកជំនួញជនជាតិអ៊ីតាលី២នាក់និងសេដ្ឋីជនជាតិអូស្ត្រាលីម្នាក់ចូលទៅក្នុងជួរនាយកប្រតិបត្តិកាលពីម្សិលម៉ិញនេះរួចមក ពេលនេះក្លិប Leeds United បានចេញព័ត៌មានពីការតាមទិញយកខ្សែប្រយុទ្ធក្លឹប Brugge Noa Lang តែម្តង។
បើតាម Football Insider បាននិយាយថា Leeds United កំពុងទាក់ទងនិងត្រៀមខ្លួនបើកកិច្ចពិភាក្សាជាមួយក្លឹប Brugge អំពីថ្លៃឈ្នួលសំរាប់ Lang ហើយ Leeds បានត្រៀមទឹកបា្រក់តាមតម្រូវការរបស់ក្លិបនេះផងដែរ។
កីឡាករសញ្ជាតិ ហូឡង់ រូបនេះទើបតែចូលរួមជាមួយក្លិបរបស់ប្រទេស បែលហ្សិក នៅរដូវកាលនេះតែប៉ុណ្ណោះ តែរូបគេមានកិច្ចសន្យាពិសេសមួយគឺអាចប្តូរក្លិបនៅពេលណាក៏បាន។ រីឯតម្លៃខ្លួនរបស់ Lang ត្រូវបានគេធ្វើការប៉ាន់ស្មានថាប្រហែលជា២៥លានផោនតែប៉ុណ្ណោះ។