បាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផាឈានដល់វគ្គ៤ក្រុមហើយ
ការប្រកួតបាល់ទាត់ស្វែងរកមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា រកឃើញ៤ក្រុមចុងក្រោយហើយ និងត្រៀមប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។
សម្រាប់ក្រុមដែលឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយមាន 7 NG, មហាហង្ស, ហនុមាន និង 12 Happy។ ក្នុងនោះ ក្រុមលេខ១ 7NG ត្រូវប៉ះក្រុមលេខ៤ 12 Happy និងក្រុមលេខ២ មហាហង្ស ត្រូវជួបក្រុមលេខ៣ ហនុមាន។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៥ ខែមករា នាវិទ្យាល័យបឹងត្របែក។ វគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា នាទីលានស្តាតចាស់។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ស្វែងរកមូលនិធិទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផានេះ មានក្រុមបាល់ទាត់ចំនួន១០ចូលរួម និងចាប់ផ្តើមនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។
ការប្រកួតធ្វើឡើងរៀងរាល់ចុងសប្តាហ៍ នាទីលានវិទ្យាល័យបឹងត្របែក។ ក្រុមឈ្នះជើងឯកទទួលបានតែពានប៉ុណ្ណោះ ដោយមិនមានប្រាក់រង្វាន់ទេដោយសារថវិកាបានពីការចុះឈ្មោះនឹងបរិច្ចាគចូលមូលនិធិគន្ធបុប្ផា៕