មុនប៉ះ Man UTD ថ្ងៃនេះ Liverpool គ្មានអវត្តមានកីឡាករសំខាន់ម្នាក់ទៀតហើយ
ក្រុមការពារតំណែងជើងឯក Liverpool នឹងមិនមានវត្តមានកីឡាករសំខាន់មួយចំនួនពេលពួកគេទទួលស្វាគមន៍ Manchester United ក្នុងការប្រកួត Premier League នៅ Anfield ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១។
លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហមបញ្ជាក់ថា Naby Keita នឹងមិនបានចូលលេងទេ ដោយសារមិនទាន់បានធូរស្បើយពីរបួស។
លោក Klopp លម្អិតបែបនេះ ៖” Naby មិនទាន់ត្រៀមខ្លួនបាន១០០ភាគរយទេ។ យើងមានជម្រើសល្អៗមួយចំនួនទៀតក្នុងតំបន់បម្រើ អ៊ីចឹងយើងអាចឲ្យគាត់សម្រាកឲ្យស្រួលខ្លួន១០០ភាគរយសិន។”
យ៉ាងណាអ្នកចាត់ការជនជាតិអាល្លឺម៉ង់មិនបានបញ្ជាក់មូលហេតុលម្អិតពីបញ្ហារបួសរបស់ Keita ឡើយ ដោយគ្រាន់តែបង្ហើបថា មានបញ្ហាតិចតួច។
សរុបមក Keita ជាកីឡាករម្នាក់ទៀតក្នុងចំណោម៥នាក់ដែលមាន Virgil van Dijk, Joe Gomez, Konstantinos Tsimikas និង Diogo Jota ដែលសុទ្ធតែអវត្តមានសម្រាប់ការប្រកួតដ៏សំខាន់៕