បន្តកុងត្រាថ្មីហើយកីឡាករនេះមានតម្លៃទិញផ្ដាច់១ពាន់លានដូច Pedri ដែរ
ក្លិប Barcelona បានប្រកាសជាផ្លូវការថា ខ្សែការពារ Ronald Araujo បានបន្តកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៦។
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាតម្លៃផ្ដាច់កុងត្រារបស់ Araujo គឺដល់ទៅ១ពាន់លានអឺរ៉ូ ឯណោះគឺដូច Ansu Fati និង Pedri Gonzalez ដែរ។
កុងត្រាចាស់របស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយ នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំ២០២៣ ដោយគេទទួលបានប្រាក់ឈ្នួលតិចតួចជាងកីឡាករដទៃ ទើប Barcelona លើកទឹកចិត្តនិងដំឡើងប្រាក់ឈ្នួលដល់រូបគេ បន្ទាប់ពីឃើញថា Araujo បានជួយក្រុម Barcelona យ៉ាងសស្រាក់សស្រាំ។
គួរបញ្ជាក់ផងដែរថា Araujo បានផ្លាស់ពីក្រុមបម្រុង Barcelona B មកក្រុមឈុតធំ Barca ក្នុងឆ្នាំ២០២០ ដោយមកទល់នឹងពេលនេះកីឡាករនេះបានចូលលេងបាន៧៨ប្រកួតហើយ និងរកបាន ៦គ្រាប់ផងដែរ៕
The Nightmare-