ប្រេស៊ីលឈ្នះមេដាយមាសបាល់ទាត់បុរសអូឡាំពិក ២០២០
មេដាយមាសបាល់ទាត់បុរសអូឡាំពិក២០២០បានធ្លាក់ទៅក្នុងដៃ U23 ប្រេស៊ីល ដោយឈ្នះ U23 អេស្ប៉ាញលទ្ធផល២ទល់នឹង១។
Matheus Cunha ទាត់បញ្ចូលទីឲ្យប្រេស៊ីលនាំមុខមុនក្នុងនាទី៤៥+២ មុន Mikel Oyarzabal ទាត់តាមស្មើឲ្យអេស្ប៉ាញនាទី៦១។ លទ្ធផល១ទល់នឹង១ បន្តដល់ចប់៩០នាទី ហើយក៏បន្តដល់ការថែម១៥នាទី២ដង។ Malcom បានទាត់បញ្ចូលទី១០៨។
នេះជាការឈ្នះមេដាយមាសបាល់ទាត់បុរសអូឡាំពិកលើកទី២ និងជាការឈ្នះជាប់គ្នាសម្រាប់ប្រេស៊ីល៕