កីឡាករលេចធ្លោជាងគេ៥រូបក្នុងវគ្គចែកពូល Euro ឆ្នាំនេះ
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានផ្ដល់ពិន្ទុឯកជនច្រើនជាងគេដល់ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Robin Gosens របស់អាល្លឺម៉ង់ក្នុងចំណោមកីឡាករលេចធ្លោក្នុងវគ្គចែកពូល Euro 2020។
១. Cristiano Ronaldo (ព័រទុយហ្គាល់ ៖ ៨៦. ៣៣៥ពិន្ទុ)
ប្រធានក្រុមព័រទុយហ្គាល់រូបនេះលេចធ្លោជាងគេក្នុងវគ្គចែកពូល៣ប្រកួតកន្លងមកនេះ។ គេរកបាន៥គ្រាប់ ឈរលើគេក្នុងតារាង Top Scorer Euro 2020។
គេជាកីឡាករអឺរ៉ុបដែលរកគ្រាប់បាល់ច្រើនជាងគេនៅ Euro និង World Cup សរុបចូលគ្នាបាន២១គ្រាប់ ច្រើនជាងអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ដែលមាន១៩គ្រាប់។ CR7 ក៏ស្មើ Legend របស់អ៊ីរ៉ង់ លោក Ali Daei ដែលមាន១០៩គ្រាប់ដូចគ្នាក្នុងកម្រិតក្រុមជម្រើសជាតិ។
២. Robin Gosens (អាល្លឺម៉ង់ ៖ ៦១.៨១៨ពិន្ទ)
ខ្សែបម្រើមកពី Atlanta រូបនេះធ្វើបានយ៉ាងល្អ ជាពិសេសពេលទទួលបានជ័យជម្នះលើព័រទុយហ្គាល់។ គេក៏រកបានមួយគ្រាប់ពេលឈ្នះព័រទុយហ្គាល់៤ទល់នឹង២។ ក្នុងការប្រកួតចុងក្រោយតទល់ហុងគ្រី គេបន្តធ្វើបានល្អថែមទៀត។
៣. Georginio Wijnaldum (ហូឡង់ ៖ ៥៧.៦៤៣ពិន្ទុ)
កីឡាករទើបផ្ទេរទៅ Paris Saint Germain ជាកម្លាំងសំខាន់មួយសម្រាប់ហូឡង់ក្នុងវគ្គចែកពូលដែលគេរកបាន៣គ្រាប់។
៤. Memphis Depay (ហូឡង់ ៖ ៥៧.៥២៧ពិន្ទុ)
បន្ថែមពីលើ Wijnaldum គឺ Depay ឯណោះក៏រួមចំណែកបានច្រើន។ គេរកបាន២គ្រាប់ពីការប្រកួត៣លើក។ សមត្ថភាពញាក់បាល់បានល្អ ធ្វើឲ្យខ្សែការពារពិបាកចាប់។ ដូច្នេះនេះមិនមែនជារឿងចម្លែកទេដែល Barcelona សម្រេចនាំយករូបគេទៅចូលរួម។
៥. Luka Modric (ក្រូអាត ៖ ៥៥.៧៧២ពិន្ទុ)
ក្រោយការចូលនិវត្តន៍ពីមិត្តរួមក្រុម Ivan Rakitic និង Mario Mandzukic ខ្សែបម្រើ Luka Modric នៅតែបន្តប្រឹងប្រែងខ្លាំងដើម្បីជម្នះឧបសគ្គនានា។ ទោះក្រូអាតមិនសូវធ្វើបានល្អដូចនៅ World Cup 2018 ប៉ុន្តែ Modric នៅតែរក្សាគុណភាពបានដដែល។ ក្នុងជំនួបជាមួយស្កុតលែន គេមិនត្រឹម assist បានមួយលើកប៉ុណ្ណោះទេ ថែមទាំងរកបានមួយគ្រាប់ពីចម្ងាយយ៉ាងល្អ៕