Arsenal ត្រៀមប្រកាសសមាជិកថ្មី Ben White ឆាប់ៗខាងមុខនេះ ក្នុងតម្លៃ ៥០លានផោន
នៅរដូវកាលថ្មីនេះ ២០២១–២០២២ នេះ ក្លិបកាំភ្លើងធំ Arsenal មិនមានឱកាសទៅប្រកួតនៅពានរង្វាន់អ៊ឺរ៉ុបដូចរដូវកាលមុនឡើយដោយសារតែក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងន៍មួយនេះបានបញ្ចប់នៅចំណាត់លេខ៨។
ដូច្នេះហើយទើប Mikel Arteta បានស្នើសុំទៅប្រធានក្លិប Arsenal គឺលោក Stan Kroenke ដើម្បីទំលាក់ថវិការក្នុងក្នុងការជួយក្លិបឲ្យប្រសើរឡើងវិញ។
បើយោងតាមប្រភពសារព៏ត៌មាន Goal បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ២ទៅ៣ថ្ងៃទៀត ប្រហែលប្រកាសជាផ្លូវការនៅកីឡាករចំណូលថ្មី Ben White ដែលមកពីក្លិប Brighton ខណៈដែល កីឡាករវ័យ២៣ឆ្នាំរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយជាមួយកាំភ្លើងធំ។
ជាមួយគ្នានោះ ក្លិប Brighton បានដាក់លក់កីឡាករវ័យក្មេងរូបនេះប្រហាក់ប្រហែល៥០លានផោន។ ជាមួយគ្នានោះ មិនត្រឹមតែArsenal ទេ ដែលចង់បាន សូម្បីតែហង្សក្រហម Liverpool ក៏មានបំណងចង់បានកីឡាកររូបនេះដូចគ្នា៕