ATM ធ្លាក់ជុំទី២ Copa del Rey ដោយសារក្រុមមកពីក្របខណ្ឌទី៣
ក្រុមកំពូលតារាងក្របខណ្ឌកំពូលអេស្ប៉ាញ Atletico Madrid បានបរាជ័យលទ្ធផល១ទល់នឹង០យ៉ាងភ្ញាក់ផ្អើលក្រោមថ្វីជើងក្លិប UE Cornella នៃក្របខណ្ឌទី៣ ក្នុងការប្រកួតពានរង្វាន់ Copa del Rey ជុំទី២ នៅថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
Adrian Jimenez ជាអ្នករកគ្រាប់បាល់ជ័យជម្នះតែមួយគត់ក្នុងនាទីទី០៧ បន្ទាប់ពីទទួលបាល់ free-kick ដោយ Agustin Medina បានប៉ះ។
Atletico Madrid មានតែគ្នា១០ប៉ុណ្ណោះក្នុងរយៈពេល២៧នាទីចុងក្រោយ ក្រោយ Ricard Sanchez បានកាតលឿងជាលើកទី២ ដោយសារលេងកាច។ ជាមួយគ្នានេះ ក្រុមលោក Diego Simeone ក៏មានកូនក្រុមម្នាក់របួសទៀត គឺ Jose Gimenez ដែលមានបញ្ហាកជើង។
នេះជាបរាជ័យដោយសារក្រុមមកពីក្របខណ្ឌទី៣ ដល់ទៅ២លើកជាប់គ្នា ដោយពួកគេបានចាញ់ Cultural Leonesa ក្នុងជុំទី៣ កាលឆ្នាំ២០២០៕