
កែវ សុខផេង ជាកីឡាករទី៣ឈ្នះស្បែកជើងមាស ហ៊ុន សែន ខាប់២ដងជាប់គ្នា
ខ្សែប្រយុទ្ធ កែវ សុខផេង បានឈ្នះស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាល២០២២ ដោយរកបាន៦គ្រាប់។
គេបានក្លាយជាកីឡាករទី៣ដែលបានស្បែកជើងមាសពានធំនេះ២លើកជាប់គ្នា បន្ទាប់ពីគួច សុកុម្ភៈ និងឃួន ឡាបូរ៉ាវី។
កុម្ភៈ ធ្វើបានក្នុងឆ្នាំ២០០៩ និង២០១០ ខណៈបូរ៉ាវី ឈ្នះក្នុងឆ្នាំ២០១១ និង២០១២៕