
ប្រធានក្លិបអង្គរថាយហ្គឺរនាំកូនក្រុមម្នាក់ទៅតេស្ដនៅជប៉ុន
ប្រធានក្លិបអង្គរថាយហ្គឺរបាននាំយកកូនក្រុមខ្លួន គឺកីឡាករប្រេស៊ីល Iago Bento ទៅធ្វើតេស្ដនៅក្លិបលីគទី២ ជប៉ុន Iwaki FC រយៈពេល២សប្ដាហ៍។
ខ្សែបម្រើខាងលើបង្ហាញសមត្ថភាពយ៉ាងល្អនៅលីគកំពូលកម្ពុជា ដោយសារតែគុណភាពល្បឿន និង បច្ចេកទេសរបស់ខ្លួន ទាំងការបញ្ចប់ទី និង assist។ គេបានចូលរួមជាមួយថាយហ្គឺរក្នុងរដូវកាល២០២១ ដល់ឆ្នាំ២០២៤។
ក្លិប Iwaki FC នឹងឡើងទៅកាន់លីគទី២ជប៉ុន ឬ J-League 2 ក្នុងរដូវកាល២០២៣៕