
Raul Jimenez កំពុងធ្វើដំណើរទៅកាន់ Manchester United
Raul Jimenez ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមផ្ទេរមកកាន់ Manchester United នៅរដូវក្តៅនេះបន្ទាប់ពី Wolves បានត្រៀមខ្សែប្រយុទ្ធជំនួសកន្លែងរបស់គេ។
នៅបញ្ជប់រដូវកាលនេះ Jimenez ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធដ៏មានឥទ្ធិពលម្នាក់ ព្រោះរូបគេអាចស៊ុតបញ្ជូលទីបានចំនួន២០គ្រាប់ ព្រមទាំងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៩លើក ហើយបានជួយឲ្យក្រុមឈរនៅចំណាត់ថ្នាក់លេខ៧នៅរដូវកាលនេះ។
គួរបញ្ជាក់ថា ក្រុមរបស់លោក Nuno Espirito Santo នៅតែអាចមានសិទ្ធិចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Champions League បានប្រសិនបើពួកគេឈ្នះ Europa League នៅខែក្រោយប៉ុន្តែអនាគតរបស់ Jimenez ស្ថិតនៅកន្លែងផ្សេងទៀត នេះបើយោងទៅតាមការផ្សាយរបស់វិទ្យុព័រទុយហ្កាល់។
ដោយក្នុងនោះត្រូវបានគេអះអាងថា កីឡាករសញ្ជាតិ ម៉ិចស៊ិក រូបនេះ នឹងផ្ទេរទៅកាន់ Old Trafford ហើយក្រុមចចកក៏បានត្រៀមទិញកីឡាករ Paulinho ពីក្លិប Braga រួចផងដែរ ក្នុងតម្លៃ ២៧លានផោន៕