Simeone តកុងត្រាថ្មីនៅ ATM
គ្រូបង្គោល Atletico Madrid លោក Diego Simeone បានបន្តកិច្ចសន្យាថ្មីរហូតដល់ខែមិថុនា ឆ្នាំ២០២៧។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនត្រូវបានចូលកាន់តំណែងអំឡុងខែធ្នូ ឆ្នាំ២០១១ និងរកបានជ័យជម្នះ៣៨០ដងក្នុងចំណោម៦៤២ប្រកួត ហើយបានពាន៨គ្រឿង បូករួមទាំងតំណែងជើងឯក La Liga ២០១៤ និង ២០២១, Europa League ២០១២ និង២០១៨ បូករួមទាំង Copa del Rey ២០១៣។
Atletico Madrid បានចំណាត់ថ្នាក់លេខ២ UEFA Champions League ២លើក គឺក្នុងឆ្នាំ២០១៤ និង២០១៦។
បច្ចុប្បន្ន ពួកគេកំពុងឈរនៅលេខ៤លីគកំពូលអេស្ប៉ាញ និងកំពូលតារាងក្នុងពូលនៅ UCL៕