
ឮថា កីឡដ្ឋានរបស់ភ្នំពេញក្រោនកំពុងដំណើរការបំពាក់កៅអីបន្ថែម
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយថា កីឡដ្ឋាន RSN របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន កំពុងដាក់ដំណើរការបំពាក់កៅអីជុំវិញកីឡដ្ឋានចាប់ពីសប្ដាហ៍នេះតទៅ ដើម្បីបំពេញលក្ខខណ្ឌរបស់ AFC ជាកីឡដ្ឋានដែលមានកៅអីរាល់ Stand ទាំងអស់នេះបើតាមការបញ្ជាក់ផ្លូវការលើផេកផ្លូវការរបស់ក្លិបនាមុននេះបន្តិច។
ដំណើរការសាងសង់ខាងលើធ្វើអោយក្លិបត្រូវផ្អាកការផ្ទុកអ្នកទស្សនានៅតំបន់ផ្សេងៗទៀតដែលមិនទាន់មានកៅអី ក្នុងការប្រកួតទល់នឹង អាយអេសអាយ ដង្កោសែនជ័យ នាថ្ងៃចន្ទ ទី២៥ ខែកញ្ញា។
ដោយឡែក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ក្រុមជើងឯកលីគកំពូលកម្ពុជានឹងទទួលភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា សម្រាប់ការប្រកួត AFC Cup ដែលជំនួបនេះនឹងធ្វើឡើងនៅស្តាតអូឡាំពិក៕