Bayern ធ្លាក់ UCL ខណៈ PSG និង Chelsea ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
មួយគ្រាប់ពី Eric Chupo Moting បានផ្ដល់ជ័យជម្នះ០ទល់នឹង១ដល់ Bayern Munich លើម្ចាស់ផ្ទះ Paris Saint Germain ក្នុងការប្រកួត UEFA Champions League វគ្គ៨ក្រុមជើងទី២។ តែយ៉ាងណា វាមិនគ្របគ្រាន់ដើម្បីឲ្យក្រុមការពារតំណែងជើងឯកឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើយ។
កាលជើងទីមួយ PSG ដែលចាញ់ Bayern Munich ផ្ដាច់ព្រ័ត្រឆ្នាំមុន បានយកឈ្នះដោយលទ្ធផល២ទល់នឹង៣។ ដូច្នេះសរុបទាំង២ជើង ស្មើគ្នា៣ទល់នឹង៣ តែក្រុមបារាំងមានប្រៀបលើបាល់ចំណេញក្រៅដី។
សម្រាប់គូពាក់កណ្ដាលផ្ដាច់ព្រ័ត្រ PSG ត្រូវរង់ចាំក្រុមឈ្នះរវាង Manchester City និង Borussia Dortmund។
មួយគូទៀត Chelsea បានប្រកួតចាញ់ FC Porto ០ទល់នឹង១ក្នុងដីខ្លួនឯង តែបានឡើងទៅកាន់វគ្គបន្តទៀត។ សរុបទាំង២ជើង តោខៀវឈ្នះ២ទល់នឹង១។
Chelsea ត្រូវរង់ចាំក្រុមឈ្នះរវាង Liverpool និង Real Madrid៕