
មានពាក្យចចាមអារ៉ាមថា CPL ២០២៣ នឹងមាន១០ក្រុម
នាពេលថ្មីៗនេះ មានលេចឮពាក្យចចាមអារ៉ាមថា ក្របខណ្ឌ Cambodian Premier League 2023 នឹងមាន១០ក្រុមចូលរួម។
ក្នុងនោះដែរ មានក្រុមចំនួន២នឹងឡើងមកពី Cambodian League 2 ហើយក្រុមបាតតារាង Cambodian Premier League នឹងត្រូវលេង Play off ជាមួយក្រុមលេខ៣ Cambodian League 2 ដើម្បីបំពេញកៅអី១០ក្រុមលីកកំពូលរដូវកាលក្រោយ។
គួរដឹងដែរថា Cambodian Premier League រដូវកាល២០២២នេះមាន៨ក្រុម ដោយត្រូវប្រកួតវិលជុំគ្នា៣ជុំ។ ចូលដល់ជុំទី៤ ត្រូវក្រុមលេខ១ដល់៤ក្រោយចប់ជុំទី៣ ប្រកួតគ្នា ដោយបូកពិន្ទុបន្តពីជុំទី៣៕