សហព័ន្ធប្រដាល់សកលបញ្ជូនម្ចាស់មេដាយសំរឹទ្ធ២រូបទៅប្រកួតនៅសិង្ហបុរីខែកញ្ញា
សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាត្រៀមបញ្ជូនកីឡាករ ២រូប និងគ្រូបង្វឹក ១រូប ចូលរួមការប្រកួត Syed Kadir Boxing Championship 2022 នៅប្រទេសសឹង្ហបូរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ ១១ ខែកញ្ញា ខាងមុខនេះ ។
សៅ រង្សី
កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជាទាំង ២រូប រួមមាន៖ កីឡាករ សៅ រង្សី ប្រកួតក្នុងប្រភេទទម្ងន់ ៥៤ kg និងកីឡាករ ហ៊ុន គឹមហ៊ាង ប្រកួតក្នុងប្រភេទទម្ងន់ ៧១ kg ។
គួរបញ្ជាក់ផងដែរថាកីឡាករទាំង២នេះតែទទួលបានមេដាយសំរឹទ្ធម្នាក់១គ្រឿងក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម កាលពីខែឧសភា កន្លងទៅ ដោយកីឡាករ សៅ រង្សីបានយកឈ្នះ កីឡាម៉ាឡេស៊ីដោយពិន្ទុ និងកីឡាករ ហ៊ុន គឹមហ៊ាង បានឈ្នះកីឡាករមីយ៉ាន់ម៉ាដោយសន្លប់ក្នុងទឹកទី១។
ហ៊ុន គឹមហៀង
ក្រៅពីការប្រកួតជាលក្ខណៈអន្តរជាតិខាងលើនេះ សហព័ន្ធក៏នឹងត្រៀមបញ្ជូនក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាទៅចូលរួមការប្រកួតកីឡាប្រដាល់សកលជើងឯកអាស៊ី នៅប្រទេស Jordan នាខែតុលា ខាងមុខនេះផងដែរ៕