Leicester ផ្អាកការងារគ្រូបង្គោលក្រុមនារី ករណីមានទំនាក់ទំនងជាមួយកូនក្រុម
គ្រូបង្គោលក្រុមនារី Leicester City លោក Willie Kirk ត្រូវបានស៊ើបអង្កេតពីបទមានទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយនឹងកីឡាការិនីក្នុងក្រុម។
Leicester City បាននិយាយថា គ្រូបង្វឹក Willie Kirk ត្រូវបានព្យួរការងារជាបណ្ដោះអាសន្នពីគ្រូបង្វឹក ដើម្បីធ្វើការស៊ើបអង្កេតផ្ទៃក្នុង។ គេហទំព័ររបស់ Leicester City បានសរសេរថា “លទ្ធផលនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ” ។
យោងតាមកាសែត The Guardian គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងលើសពីធម្មតាជាមួយកីឡាការិនីក្នុងក្រុម។ បច្ចុប្បន្ន លោក Kirk មិនបានធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះទេ។ Leicester ក៏បានរក្សាអត្តសញ្ញាណរបស់កីឡាការិនីដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះជាការសម្ងាត់៕