Kane ឈ្នះស្បែកជើងមាស និងអ្នក Assist ច្រើនជាងគេនៅ Premier League
Harry Kane បានទាត់បញ្ចូលទីមួយគ្រាប់ឲ្យ Tottenham Hotspur ក្នុងជ័យជម្នះ២ទល់នឹង៤លើ Leicester City នៅថ្ងៃចុងក្រោយនៃក្របខណ្ឌកំពូលអង់គ្លេស ២០២០/២០២១ ឈានទៅយកស្បែកជើងមាស ដោយរកបាន២៣គ្រាប់។
Jamie Vardy បានទាត់បញ្ចូលទីតាមរយៈបាល់១១ម៉ែត្រមួយគ្រាប់មុនសម្រាប់ក្រុមម្ចាស់ផ្ទះនាទី១៨ តែដល់នាទី៤១ Kane បានទាត់តាមស្មើ។
ដល់នាទី៥២ Vardy ទាត់១១ម៉ែត្រនាំមុខម្ដងទៀត។ Spurs តាមស្មើវិញ ដោយការភ្លាត់ចូលទីខ្លួនឯងពីអ្នកចាំទី Kasper Schmeichel នាទី៧៦ មុន Kane បញ្ជូនឲ្យ Gareth Bale ទាត់នាំមុខនាទី៨៧។ ចូលដល់នាទី៩០+៤ទៅហើយ Bale រកបានមួយគ្រាប់ទៀតក្នុងការប្រកួត។
នេះជាលើកទី៣ហើយ Harry Kane បានស្បែកជើងមាស Premier League ដោយលើកទី១ រដូវកាល២០១៥/២០១៦ និងលើកទី២០១៦/២០១៧។ អ្នកដែលបានច្រើនជាងគេ គឺ Thierry Henry អតីតខ្សែប្រយុទ្ធ Arsenal ដែលឈ្នះ៤ដង។
អ្នកឈរលេខ២ក្នុងការប្រជែងស្បែកជើងមាស គឺ Mohamed Salah ដែលរកបាន២២គ្រាប់៕