
ឥណ្ឌូនេស៊ីប៉ះកម្ពុជាមានកម្លាំងសន្តិសុខដល់ទៅ២៣៩នាក់
លោក Mochamad Iriawan ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានរៀបចំកម្លាំងសន្តិបាល២៣៩នាក់ដើម្បីធានារបៀបរៀបរយ និងសន្តិសុខសម្រាប់ការប្រកួតពានរង្វាន់ AFF Cup 2022 រវាងម្ចាស់ផ្ទះឥណ្ឌូនេស៊ី និងកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី២៣ ខែធ្នូ នេះ នាកីឡដ្ឋាន Gelora Bung Karno។
នេះជាការប្រកួតនាកីឡដ្ឋាន Gelora Bung Karno ក្នុងក្រុងហ្សាការតា ក្រោយអាក់ខានទទួលការប្រកួតដោយសារកូវីដ១៩។ នេះក៏ជាការប្រកួតដំបូងរបស់ឥណ្ឌូនេស៊ីក្នុងវគ្គចែកពូល AFF Cup ២០២២ដែរ។
កាលឆ្នាំ២០២១ កម្ពុជាចាញ់ឥណ្ឌូនេស៊ី ៤ទល់នឹង២។ ដោយឡែក កម្ពុជាបានបើកឆាកវគ្គចែកពូល A កាលថ្ងៃអង្គារ ទី២០ ខែធ្នូ ដោយឈ្នះហ្វីលីពីន ៣ទល់នឹង២៕