U23 កម្ពុជាឈរកំពូលតារាងពូល B បណ្ដោះអាសន្ន
ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំ កម្ពុជា បានឈរកំពូលតារាងពូល B បណ្ដោះ ក្រោយឈ្នះឡាវ ៤ទល់នឹង១ ក្នុងការប្រកួតទី១របស់ខ្លួននៅថ្ងៃចន្ទ ទី០៩ ខែឧសភា។
សៀង ចន្ធា ទាត់បញ្ចូលទីក្នុងនាទីទី៤ មុន សា ទី ធ្វើឲ្យខ្សែការពារឡាវភ្លាត់ចូលទីខ្លួនឯងក្នុងនាទី១៤។
ចូលដល់វគ្គទី២ នាទី៦៣ គី រីណា បន្ថែមបានមួយគ្រាប់ទៀតឲ្យគោព្រៃខៀវ។ តែ៤នាទីក្រោយមក Phouvieng Phounsavat ឆក់បាល់ពីជើង មិន រតនៈ ទាត់បញ្ចូលទីតាមពីក្រោយឲ្យឡាវ។
អ៊ឹម សំអូន ដែលប្ដូរចូលបានប្រហែល២នាទីក៏ដោយទាត់ចូលនាទី៧១ពីការ assist ដោយសៀង ចន្ធា។
ដូច្នេះ U23 កម្ពុជាមាន៣ពិន្ទុ ឈរលើគេបណ្ដោះអាសន្ន ខណៈថៃ និងសិង្ហបុរី ត្រូវប៉ះគ្នាម៉ោង៧យប់នេះ៕