
បន្ទាប់ពីបាល់ទាត់លីគអង់គ្លេស និង ថៃ ដាក់ឲ្យប្រើប្រាស់ ឥឡូវនេះលីគវៀតណាមក៏ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធនេះដែរ
ការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ប្រទេសវៀតណាម (V.League)នឹងត្រូវចាប់ផ្តើមរដូវកាលថ្មី២០១៩នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ខាងមុខនេះហើយ ជាមួយគ្នានោះក្រុមខ្លាំងទាំង១៤នឹងត្រូវធ្វើការតតាំងគ្នាចំនួន៧ខែដើម្បីស្វែងរកម្ចាស់ជើងឯកប្រចាំឆ្នាំ២០១៩ ស្របពេលដែលឆ្នាំ២០១៨បានទៅលើក្រុមHà Nội ដោយមានពិន្ទុច្រើនជាងគេ៦៤ពិន្ទុ ខណះដែលក្រុមលេខ២មានតែ៤៦ពិន្ទុតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការប្រកួតបាល់ទាត់នៅក្របខណ្ឌប្រទេសអង់គ្លេស និង ប្រទេសថៃ ដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា VAR (Video assistant refer)នៅរដូវកាលក្រោយនេះ ឥឡូវលីគកំពូលប្រទេសវៀតណាមក៏បានប្រកាសថានឹងដាក់ប្រព័ន្ធបច្ចេកវិទ្យា VAR ឲ្យដំណើរការនៅដើមឆ្នាំថ្មី២០១៩ខាងមុខនេះផងដែរ ពោលគឺដើម្បីឲ្យមានការងាយស្រួលកាត់សេចក្តីក្នុងការប្រកួត ព្រោះថាការប្រកួតបាល់ទាត់នៅលើពិភពលោកនេះគឺតែងតែជួបរឿងប្លែកៗជាច្រើនដែលលោកអាជ្ញាកណ្តាលពិបាកសម្រេចចិត្ត ម្លោះហើយទើបគេសម្រេចចិត្តរៀបចំអោយមានប្រព័ន្ធបច្ចេកវិទ្យា VAR នេះឡើង។