
សៀមរាប យូណាយធីត គ្រោងសាងសង់ទីលានស្តង់ដាហ្វឹកហាត់យុវជនថ្នាល ខណៈលោកតា ប៉ែន ផាត អាចជាអ្នកមកបណ្តុះបណ្តាល
ក្លិប សៀមរាប យូណាយធីត ដែលមានទីលាន SRU Stadium ជារបស់ខ្លួនគ្រោងសាងសង់ទីលានហ្វឹកហាត់ស្តង់ដាចំនួន៤ បន្ថែមទៀត ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលយុវជនថ្នាល ខណៈដែលគ្រោងអញ្ជើញលោកតា ប៉ែន ផាត មកគ្រប់គ្រង់ ស្របពេលដែលវិរៈបុរស់បាល់ទាត់កម្ពុជារូបនេះក៏មានបំណងចង់ត្រលប់មកផ្ទេរចំណេះដឹងឱ្យក្មេងជំនាន់ក្រោយនាប្រទេសកំណើតផងដែរ។
បើយាងតាមការបង្ហោះរបស់ SRU Stadium ថា៖ “ជាមួយនឹងគុណភាពខ្ពស់នៃស្មៅលើទីលាននៅក្នុងកីឡដ្ឋាន អេស អរ យូ (SRU Stadium) ក្លិបបាល់ទាត់ សៀមរាប យូណាយធីត ក៏នឹងមានគម្រោងសាងសង់នូវទីលានហ្វឹកហាត់ស្តង់ដាចំនួនបួនផ្សេងទៀតនៅពេលខាងមុខ ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលយុវជនថ្នាល និងក្នុងន័យអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យមានសន្ទុះទៅមុខ ស្របតាមគោលការណ៍របស់សហព័ន្ធបាល់ទាត់កម្ពុជា។”
បន្ថែមពីនេះ SRU Stadium បានលើកឡើងថានៅពេលដែលបញ្ហាកូវីដ-១៩ ស្ងប់ស្ងាត់ និងអញ្ជើញលោកតា ប៉ែន ផាត មកទីនេះដើម្បីបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ ខណៈពេលនេះគាត់កំពុងបង្វឹកក្មេងៗនាក្លិបមួយនៅប្រទេសថៃ។ បុរសវ័យចំណាស់រូបនេះក៏ធ្លាប់មកដឹកនាំក្រុម វេស្ទើនភ្នំពេញ ផងដែរប៉ុន្តែមិនទទួលបានជោយជ័យឡើង។
សូមបញ្ជាក់ថា បច្ចុប្បន្នកីឡដ្ឋាន SRU Stadium ត្រូវបានក្លិបធំៗនាលីគកំពូលកម្ពុជាពីររួមមាន អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ យកធ្វើជាម្ចាស់ផ្ទះរាល់ពេលប្រកួតក្នុងដីនាពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេច ហ៊ុន សែន នារដូវកាល ២០២០ នេះ៕