CR7 ស្មើកំណត់ត្រារបស់ Messi និង Casillas
Young Boys ជាក្រុមទី៣៦ដែល Cristiano Ronaldo រកគ្រាប់បាល់បញ្ចូលទីក្នុងពានរង្វាន់ UEFA Champions League បន្ទាប់ពីស៊ុតចូលគ្រាប់ទី១ឲ្យ Manchester United ក្នុងការប្រកួតនៅថ្ងៃទី១៤ ខែកញ្ញា។
៣៦ក្រុមនេះស្មើនឹងចំនួនដែល Lionel Messi ធ្វើបានដូចគ្នានាពេលកន្លងមក។
មិនត្រឹមតែប៉ុណ្ណឹងទេ Ronaldo ក៏បានតាមស្មើកំណត់ត្រារបស់អតីតអ្នកចាំទី Iker Casillas ផងដែរ។ អ្នកទាំង២ចូលលេងបានច្រើនជាងគេនៅ UEFA Champions League ដោយមាន១៧៧ប្រកួតដូចគ្នា។
គេខកខានតែ៤ប្រកួតប៉ុណ្ណោះ ពោលចាប់ពីវគ្គ៨ក្រុម រដូវកាល២០១៣/២០១៤៕