ខ្សែបម្រើ Dortmund ម្នាក់មានឱកាសក្លាយជាកីឡាករវ័យក្មេងទី៣នៅជម្រើសជាតិអង់គ្លេស
Jude Bellingham ត្រូវបានកោះហៅចូលក្រុមធំជម្រើសជាតិអង់គ្លេសលើកដំបូង ដោយលោក Gareth Southgate បានកោះហៅដើម្បីជំនួសកន្លែង Trent Alexander-Arnold និង James Ward-Prowse ដែលមានបញ្ហារបួស។
កីឡាករវ័យ១៧ឆ្នាំបានចូលរួមជាមួយ Borussia Dortmund ពី Birmingham នៅដើមរដូវកាលថ្មី និងបង្ហាញខ្លួនបាន១១ប្រកួតហើយ។
ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវប៉ះសាធារណរដ្ឋអៀរឡង់, បែលហ្ស៊ីក និងអ៊ីស្លង់ពីចន្លោះថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែវិច្ឆិកា។
ប្រសិនបើបានចូលលេងក្នុងការប្រកួតណាមួយ Bellingham នឹងក្លាយជាកីឡាករវ័យក្មេងទី៣ដែលបង្ហាញខ្លួនឲ្យក្រុមធំអង់គ្លេស បន្ទាប់ពី Theo Walcott និង Wayne Rooney។
តាមពិតទៅ យុវជនកើតឆ្នាំ២០០៣ទើបចូលលេងក្រុមធំ Birmingham នៅខែសីហា ឆ្នាំ២០១៩ តែបានឱកាសបង្ហាញខ្លួនដល់ទៅ៤៤ដង មុនផ្លាស់ទៅ Borussia Dortmund ក្នុងតម្លៃ៤៤លានផោន។ គេបានជាប់ក្រុម U21 អង់គ្លេស មុនក្លាយជាកីឡាករក្មេងបំផុតពេលប៉ះកូសូវ៉ូកាលថ្ងៃទី០៤ ខែកញ្ញា៕