
សាលាបាល់ទាត់ សៀមរាប យូណាយធីត ប្រកាសផ្អាកបណ្តោះអាសន្ន
ដោយសារតែប្រទេសកម្ពុជា បានកំពុងរីករាលដាលនៃជំងឺកូវីដ-១៩ សារជាថ្មី និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបសាលាបាល់ទាត់ សៀមរាប យូណាយធីត ប្រកាសផ្អាកបណ្តោះអាសន្ន ដើម្បីការពារសុវត្ថភាព។
ទំព័រផ្លូវការណ៍របស់ក្លិបខាងលើបានបង្ហោះថា៖ យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ និងការពារពីការរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តរក្សាគម្លាតសង្គម និងចៀសវាងការជួបជុំនានា។ អាស្រ័យហេតុនេះ ក្លិបបាល់ទាត់ សៀមរាប យូណាយធីត សូមប្រកាសផ្អាកដំណើរការសកម្មភាពហ្វឹកហាត់នៅ សាលាបាល់ទាត់ សៀមរាប យូណាយធីត (Siem Reap Soccer School) និងការត្រៀមចូលរួមពានរង្វាន់ឯកត្តជនកុមារ (Siem Reap Baby League) ជាបណ្តោះអាសន្ន និងរង់ចាំការជូនដំណឹងពីក្រសួងសុខាភិបាលសាជាថ្មី។
គួរបញ្ជាក់ផងដែរថា សាលាបាល់ទាត់សៀមរាប កំពុងទទួលការហ្វឹកហាត់ យុវជន ៤ កម្រិត ដូចជា អាតុក្រោម ១២ ឆ្នាំ – ១៤ ឆ្នាំ – ១៦ ឆ្នាំ និង ១៨ ឆ្នាំ។ ការបង្កើតនេះគឺជាផ្នែកមួយក្នុងចំណោមទិសដៅជាច្រើនរបស់ក្លិបសម្រាប់ការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សផ្នែកកីឡានៅកម្ពុជា៕