មានគេចោទប្រកាន់ថា លោក Ralf Rangnick មកដឹកនាំ Man Utd ដើម្បីតែលុយ មិនមកជួយក្លិបនោះទេ!
មានប្រិយ៍មិត្តអ្នកគាំទ្របិសាចក្រហមជាច្រើន បានសប្បាយចិត្តក្រោយដឹងប្រវត្តិលោក Rangnick ថាជាបិតាគ្រូនៅអាឡឺម៉ង បន្ទាប់ពីលោកធ្លាប់ជួយជ្រោមជ្រែងមនុស្សជាច្រើនឲ្យក្លាយជាអ្នកចាត់ការក្លិបខ្លាំងៗនាពេលបច្ចុប្បន្ននេះ ក្នុងនោះមានដូចជា លោក Jorgen Klopp ដែលជាគ្រូនៅ Liverpool លោក Thomas Turchel ដែលជាអ្នកចាត់ការនៅ Chelsea និងលោក Nagelsmann ដែលជាអ្នកចាត់ការនៅ Bayer Munich។
ជាមួយគ្នានោះដែរ ក៏មានរឿងអវិជ្ជមានដែលកើតឡើងដំណាលគ្នា ចំពោះ លោក Ralf Rangnick ក្នុងការមកធ្វើជាអ្នកចាត់ការបណ្តោះអាសន្នរបស់បិសាចក្រហម ក្នុងនោះលោក Nikolai Naumov អតីតប្រធានក្លឹប Lokomotiv Moscow បាននិយាយប្រាប់សារព័ត៌មាន Match TV ថា៖ លោក Rangnick ផ្លាស់ទៅ Man Utd មិនមែនដើម្បីក្លិបឡើយ គឺដើម្បីតែលុយប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ដូច្នេះហើយឲ្យតែមានក្លិបណាចង់បានលោកមកប្រឹក្សា ឬក៏មានដឹកនាំជាបណ្តោះអាសន្ន គឺលោកមិនបដិសេធន៍នោះឡើយ គឺគ្រប់យ៉ាងដើម្បីតែលុយ ដោយគ្មានចិត្តចង់ជួយអភិវិឌ្ឍក្លិបនោះឡើយ និយាយជារួមគឺមិនខុសពីលោកគេដឹកនាំ Lokomotiv នោះទេ។ ឥឡូវនេះ Man Utd ឲ្យលុយច្រើន គាត់ក៏ទៅដឹកនាំ ដល់ពេលពេលខាងណាឲ្យលុយច្រើនជាងនេះទៀត គាត់ប្រាកដណាស់និងទៅដឹកនាំដូចគ្នា៕