
ក្លឹបបាល់ទាត់ភ្នំពេញក្រោនរៀបចំការប្រកួតលីហ្គ U10 , U12 , U14 , U17 , U20
ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់យុវជន Smart Youth League ឆ្នាំ ២០១៩ ដោយមានការសហការឧបត្ថម្ភធំដោយក្រុមហ៊ុនទូរស័ព្ទ Smart Axiata ក្នុងនោះបើកក្រុមផ្សេងៗអាចចុះឈ្មោះចូលរួមប្រកួតបានតាមកម្រិតនីមួយៗ ។
– ការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២០-២១ ខែមេសា ឆ្នាំ ២០១៩
– កាលបរិច្ឆទយកពាក្យចូលរួមប្រកួត : ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៩
– កាលបរិច្ឆទដាក់ពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទទួលពាក្យដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩
– ការប្រកួតមានបែងចែងតាមកំរិតអាយុដូចជា ៖ U10 , U12 , U14 , U17 , U20 និង បាល់ទាត់នារី (មិនកំណត់អាយុ)
គណៈកម្មាធិកាស្មាតលីគ ដែលជាអ្នកគ្រប់គ្រងការប្រកួត Smart Youth League ឆ្នាំ ២០១៩ សូមបញ្ជាក់នៅអាយុដែលក្រុមនិមួយៗមានបំណងចុះឈ្មោះចូលរួមប្រកួតមានដូចជាអាយុដែលអាចចុះឈ្មោះបានគឺ៖
– លីគ U10 កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៩
-លីគ U12 កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៧
-លីគ U14 កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៥
-លីគ U17 កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០៣
-លីគ U20 កីឡាករត្រូវមានឆ្នាំកំណើតក្រោយថ្ងៃទី ០១-០១-២០០០
-លីគបាលទាត់នារី គឺមិនមានកំណត់អាយុនោះឡើយ
– ទីតាំងទទួលយកពាក្យ និង ដាក់ពាក្យនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោន
– ព័ត៌មានលម្អិតមួយចំនួនទៀតនឹងជម្រាបជូនឆាប់ៗនេះ
ប្រភព និង រូបភាព ៖ ភ្នំពេញក្រោន