ប្រធានក្លិបបឹងកេតលាតត្រដាងអត្តចរិតកីឡាករខ្លួនម្នាក់
អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតបានទម្លាយអត្តចរិតកូនក្រុមម្នាក់ គឺកីឡាករ ជា វេសលី ដែលជាមនុស្សម្នាក់មិនសូវចេះមាត់ក។
ថ្នាក់ដឹកនាំក្លិបជើងឯកលីគកំពូលកម្ពុជា៤សម័យបានសរសេរថា “៖ My very quiet player ❤️ បើមិននិយាយរកមុនគឺមិននិយាយរកយើង 😅 ជា វេសលី”។
គួររំឭកថា ខ្សែបម្រើ ជា វេសលី គឺជាកីឡាករបានចូលរួមជាមួយបឹងកេតតាំងពីក្រុមថ្នាល ក្នុងឆ្នាំ២០១៤ និងវិវឌ្ឍខ្លួនចូលក្រុមធំរហូតដល់បច្ចុប្បន្ន។
កីឡាករវ័យ២៤ឆ្នាំធ្លាប់ជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ និងទៅចូលរួមស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីនផងដែរ៕