
ក្រោយចាញ់ Brentford ៤-០ គ្រូ Man UTD ថា ត្រូវការកីឡាករមានគុណភាព
អ្នកចាត់ការ Manchester United លោក Erik ten Hag និយាយថា ក្រុមរបស់លោកត្រូវការកីឡាករមានគុណភាព ព្រោះសមាសភាពរាល់ថ្ងៃនេះមិនគ្រប់គ្រាន់ទេ។
Man UTD បានចាញ់ Brentford ៤ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី២នៃក្របខណ្ឌ Premier League រដូវកាលថ្មីនេះ ហើយ៤គ្រាប់នេះរបូតតាំងពី៣៥នាទីដំបូង។ ២ប្រកួតមកនេះពួកគេចាញ់ទាំង២។
លោក Ten Hag ដែលចូលកាន់តំណែងអ្នកចាត់ការបិសាចក្រហមក្នុងខែឧសភា ឆ្នាំ២០២២ និយាយថា នេះជាដំណើរការដ៏ពិបាកមួយ។
“យើងចង់ផ្ដល់នូវមាត្រដ្ឋានដ៏ខ្ពស់មួយជាងអ្វីដែលយើងបានធ្វើសព្វថ្ងៃនេះ។ យើងត្រូវការកីឡាករថ្មីដែលមានគុណភាព។ យើងតែធ្វើការលើរឿងហ្នឹងហើយ ហើយកំពុងព្យាយាមទាក់ទាញកីឡាករល្អៗមក។” នេះជាការថ្លែងរបស់លោក Ten Hag៕