
កីឡាករ U23 វៀតណាម៩នាក់ជិះឡានទៅផ្ទះវិញ ក្រោយលែងមានវិជ្ជមានកូវីដ១៩
កីឡាករបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំចំនួន៩នាក់បានធ្វើដំណើរដោយរថយន្ដចេញពីរាជធានីភ្នំពេញទៅកាន់ប្រទេសកំណើតខ្លួនវិញនៅរសៀលថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ ក្រោយតេស្ដលែងឃើញមានវិជ្ជមានកូវីដ១៩។
អ្នកទាំង៩ទទួលបានលទ្ធផលតេស្ដនៅថ្ងៃអង្គារ ទី០១ ខែមីនា តែដោយសារជើងយន្ដហោះទៅវៀតណាមត្រូវចាំដល់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ទើបពួកគេសម្រេចចិត្តជិះរថយន្ដទៅជំនួសវិញ។
គិតមកទល់ពេលនេះ ក្រុម U23 វៀតណាមនៅសល់កីឡាករ៨នាក់ទៀតដែលនៅតាមដានសុខភាពជាបន្ត ហើយពេលណាដែលតេស្ដលែងឃើញ នោះពួកគេអាចត្រលប់ទៅផ្ទះវិញបាន។
គួរដឹងដែរថា ចំនួនកីឡាករដែលវៀតណាមបញ្ជូនទៅប្រកួតពាន AFF U23 នៅកម្ពុជា តែក៏មានការផ្លាស់ប្ដូរមួយចំនួន ដោយការកោះហៅភ្លាមៗ ពេលតេស្ដឃើញវិជ្ជមានក្នុងចំណោមកូនក្រុម។
គួរដឹងដែរថា U23 វៀតណាម បានក្លាយជាម្ចាស់ជើងឯក AFF U23 Championship 2022 ក្រោយឈ្នះថៃ ដោយលទ្ធផល១ទល់នឹង០៕