CR7 បោះឱកាសយកលុយធំនៅអាស៊ី
ប្រាក់ឈ្នួលដ៏ធំធេងមិនអាចចងចិត្ត Cristiano Ronaldo និងឲ្យគេបោះបង់ក្ដីស្រមៃក្នុងការប្រកួតនៅ UEFA Champions League ឡើយ។
សារព័ត៌មាន ESPN រាយការណ៍ថា Cristiano Ronaldo បានច្រានចោលឱកាសក្លាយជាកីឡាករបាល់ទាត់ទទួលបានប្រាក់ខែច្រើនជាងគេលើលោក ព្រោះចង់បន្តលេងនៅ UEFA Champions League ជាងនៅអារ៉ាប៊ីសាអ៊ូឌីត។
ប្រភពពី CNN ព័រទុយហ្គាល់ មានក្លិបមួយនៅអារ៉ាប៊ីសាអ៊ូឌីត ចង់បានតារាឆ្នើម Manchester United ខាងលើ និងហ៊ានឲ្យប្រាក់ឈ្នួល១២៥លានអឺរ៉ូក្នុងមួយរដូវកាល និងឲ្យកុងត្រា២រដូវកាល។ ប្រសិនបើគេព្រមទៅមែននោះ គេនឹងរកបានប្រាក់ឈ្នួលច្រើនជាង Kylian Mbappe (៥០លានអឺរ៉ូក្នុងមួយរដូវកាល) និង Lionel Messi (៣០លានអឺរ៉ូ)។
យ៉ាងណា Ronaldo បានផ្ដល់អាទិភាពដល់ការលេងនៅ UEFA Champions League ច្រើនជាង៕