U23 កម្ពុជាត្រូវការឈ្នះថៃចាំបាច់បើចង់ឆ្លងផុតពូល AFF U23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុុក្រោម២៣ឆ្នាំនឹងត្រូវបិទវគ្គចែកពូលតទល់ម្ចាស់ផ្ទះ U23 ថៃ នៅថ្ងៃចន្ទ ទី២១ ខែសីិហា ឆ្នាំ២០២៣ ដែលជាការប្រកួតចុងក្រោយប្រចាំពូល A។
ឆ្លងកាត់ការប្រកួត២លើក ក្រុមម្ចាស់ផ្ទះថៃឈ្នះមីយ៉ាន់ម៉ា ៣ និងឈ្នះប្រ៊ុយណេ ៣ទល់នឹង០។ ចំណែកកម្ពុជាវិញឈ្នះប្រ៊ុយណេ ៥ទល់នឹង០ និងស្មើមីយ៉ាន់ម៉ា ១ទល់នឹង១។
កម្ពុជាបច្ចុប្បន្នស្ថិតនៅលំដាប់ទី២ នៃក្រុមលេខ២ល្អ ខណៈឥណ្ឌូនេស៊ីឈរដែលអស់ប្រកួតហើយនោះនៅលំដាប់ទី១។ ដូច្នេះ U23 កម្ពុជាត្រូវតែឈ្នះ U23 ថៃ យកលេខ១ ទើបអាចឡើងវគ្គបន្តបាន។ ការប្រកួតនឹងធ្វើឡើងនៅម៉ោង៨យប់នេះ៕