Varane សរសើរ Ten Hag រឿងប្ដូរប្រធានក្រុម
ខ្សែការពារ Raphael Varane ថ្លែងថា ការសម្រេចចិត្តដកតំណែងប្រធានក្រុមពី Harry Maguire បង្ហាញថា អ្នកចាត់ការ Erik ten Hag មិនខ្លាចការផ្លាស់ប្ដូរទេ។
Varane បានប្រាប់ ESPN ថា “Ten Hag ចង់ឱ្យក្រុមមានចរិតលក្ខណៈល្អ និងជាអ្នកដឹកនាំ ដូច្នេះគាត់ត្រូវតែបង្ហាញវា” ។ Ten Hag មិនភ័យខ្លាចក្នុងការសម្រេចចិត្តបែបនេះ និងទទួលខុសត្រូវនោះទេ។ នោះគឺជាអ្វីដែលយើងរំពឹងពីគ្រូបង្វឹក។”
ខ្សែការពារជម្រើសជាតិបារាំងបាននិយាយថា Ten Hag ដឹងច្បាស់ពីអ្វីដែលគាត់ចង់បាន ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការផ្លាស់ប្តូរមុខមាត់របស់ Man Utd ចាប់ពីថ្ងៃដំបូង។ Varane បានសង្កត់ធ្ងន់ថា អ្នកគ្រប់គ្នាក្នុងក្រុមយល់យ៉ាងច្បាស់ពីចេតនា និងមានទំនាក់ទំនងល្អជាមួយគ្រូបង្វឹកជនជាតិហូឡង់រូបនេះ៕