
Donny van de Beek បង្ហាញវត្តមានជាលើកដំបូងនៅទីលានហ្វឹកហាត់ក្រុមបិសាចក្រហម
(BC-99)
Donny van de Beek រីករាយនឹងថ្ងៃដំបូងរបស់គេក្នុងនាមជាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United នៅឯទីលានហ្វឹកហាត់ AON ដោយបានជួបជាមួយលោក Ole Gunnar Solskjaer ព្រមទាំមិត្តរួមក្រុមឯទៀត។

(Photo by Getty Images)
ខ្សែបម្រើរូបនេះទើបតែបញ្ចប់ការផ្ទេរពីក្លិប Ajax កាលពីសប្តាហ៍មុន មុនពេលប្រកួតក្នុងកម្មវិធី UEFA Nations League ចំនួន ២ ប្រកួតអោយ ហូឡង់ ដោយបានប៉ះជាមួយ ប៉ូឡូញ និង អ៊ីតាលី ដែលនេះចាត់ទុកជាការត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាលនៃក្របខ័ណ្ឌ Premier League រដូវកាល ២០២០/២១ ជាមួយ Manchester United ។
Van De Beek ត្រូវបានក្រុមអ្នកគាំទ្រ Ajax នៅទីក្រុង Amsterdam នាំគ្នាបង្ហាញភាពសោកស្តាយរបស់ផងគេចំពោះការបន្សល់ទុកនូវបំណងប្រាថ្នាមិនសម្រេចជួយអោយ Ajax ឈ្នះ Champions League ។ ក៏ប៉ុន្តនៅពេលឥលូវនេះគេបានឃើញ Van De Beek ហាក់ដូចជារីករាយនិងពេញចិត្តជាខ្លាំងនៅក្នុងក្រុម Manchester United ។

(Photo by Getty Images)
កីឡាករសញ្ជាតិហូឡង់រូបនេះអាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ក្នុងការប្រកួតបើករដូវកាលរបស់ United ទល់នឹង Crystal Palace នៅ Old Trafford នាថ្ងៃទី ១៩ ខែកញ្ញាមុខនេះ។