UEL វគ្គ៤ក្រុម ៖ Man UTD ប៉ះ Roma និង Villareal ជួប Arsenal
ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Europa League បានបញ្ចប់វគ្គ៨ក្រុមចុងក្រោយទាំងស្រុងហើយនៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា។
ជាលទ្ធផល ឃើញថា Manchester United, Arsenal, AS Roma និង Villareal ដណ្ដើមបានកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមជើងឯក Europa League 2017 Man UTD បានទម្លាក់ Granada របស់អេស្ប៉ាញដោយលទ្ធផលសរុប ៤ទល់នឹង០ (ជើងទីមួយ ០-២)។ Arsenal បានយកឈ្នះក្លិបឆេក Slavia Prague ៥ទល់នឹង១ (ជើងទីមួយ ១-១)។ AS Roma ឈ្នះ Ajax ២ទល់៣ (ជើងទីមួយ ១ទល់នឹង២)។ Villareal ទម្លាក់ក្លិបក្រូអាត Dinamo Zagreb ៣ទល់នឹង១ (ជើងទីមួយ Villreal ឈ្នះ ០-១)។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយ ធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ដោយ Manchester United ជួបជាមួយ AS Roma និង Villreal ប៉ះ Arsenal។
ចំណែកជើងទី២នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា ហើយក្រុមឈ្នះនឹងប៉ះគ្នាដណ្ដើមជើងឯក ថ្ងៃទី២៦ ខែឧសភា នាក្រុង Gdańsk ប្រទេសប៉ូឡូញ៕