CR7 រកបាន៤គ្រាប់ម្នាក់ឯងឲ្យ Al Nassr
Cristiano Ronaldo រកបាន៤គ្រាប់ម្នាក់ឯងសម្រាប់ Al Nassr ដែលបានផ្ដួលក្រុម Al Wehda ៤ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ គ្រាប់បាល់នេះធ្វេីឲ្យតារា Ronaldo រកបានលេីសពី៥០០គ្រាប់ក្នុងការប្រកួតកម្រិតក្លិបអាជីព។
ឥឡូវនេះអតីតខ្សែប្រយុទ្ធ Manchester United, Real Madrid និង Juventus រកបាន៥០៣គ្រាប់សម្រាប់ក្លិបចំនួន៥ក្នុងលីកចំនួន៥ផ្សេងៗគ្នា។
ខាងក្រោមជាទិន្នន័យគ្រាប់បាល់ផ្លូវការកម្រិតក្លិបរបស់ CR7 ៖
១. Sporting: ៣ គ្រាប់
២. Man Utd: ១០៣ គ្រាប់
៣. Real Madrid: ៣១១ គ្រាប់
៤. Juventus: ៨១ គ្រាប់
៥. Al Nassr: ៥ គ្រាប់
សរុប: ៥០៣ គ្រាប់