
Havertz រកបាន៣គ្រាប់ម្នាក់ឯងនៅជុំទី៣ League Cup
Kai Havertz ដែលបានផ្ទេរពី Bayer Lverkusen ក្នុងតម្លៃ ៧១ លានផោនទៅ Chelsea បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពេលឈ្នះ Barnsley ៦ទល់នឹង០ ឡើងទៅកាន់ជុំទី៤ Carabao Cup នៅថ្ងៃពុធ ទី២៣ ខែកញ្ញា។
វាជាគ្រាប់បាល់ដំបូងរបស់កីឡាករអន្តរជាតិអាល្លឺម៉ង់វ័យ២១ឆ្នាំរូបនេះសម្រាប់ Chelsea។
Tammy Abraham ស៊ុតឲ្យតោខៀវនាំមុខនៅនាទី១៩។ Ross Barkley និង Olivier Giroud ក៏រកបានម្នាក់មួយគ្រាប់ផងដែរ។ Chelsea នឹងប៉ះអ្នកឈ្នះរវាង Tottenham និង Leyton Orient នៅជុំបន្ទាប់។
ការប្រកួតរបស់ Spurs តទល់ក្រុមមកពី League Two ត្រូវបានលើកពេលកាលពីថ្ងៃអង្គារបន្ទាប់ពី Leyton Orient ឃើញមានកីឡាករឆ្លងកូវីដ១៩៕