អង់គ្លេសបំបែកប្រវត្តិសាស្រ្តឡើងទៅដណ្តើមពានកំពូលៗរបស់អឺរ៉ុបទាំងអស់(មានវីដេអូទាំង២គូ)
ស្របពេលដែលក្រុមហង្សក្រហម Liverpool និង ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រៀមជួបគ្នាដណ្តើមពានក្របខណ្ឌកំពូលអឺរ៉ុប Champions League ដោយឡែកការពីយប់មិញនេះផងដែរ ក្រុមរបស់អង់គ្លេសពីរក្រុមទៀត គឺ Arsenal និង Chelsea ក៏បានកៅអីទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ពាន Europa League ដែលជាពានលំដាប់ទីពីររបស់អឺរ៉ុប។ ដោយការពីប្រកួតយប់មិញនេះ Arsenal ឈ្នះ Valencia ៤-២ បន្ថែម ដោយសរុបទាំងពីរជើង ៧-៣ ខណៈ Chelsea ឈ្នះដោយការទាត់បាល់ប៉េណាល់កំណត់ឈ្នះចាញ់ បន្ទាប់ពីលទ្ធផលស្មើ ១-១ បានអូសបន្លាយដល់១២០នាទី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយគ្នានេះ គ្រាប់បាល់របស់ក្រុមកាំភ្លើងធំ Arsenal ការពីយប់មិញនេះរកបានដោយកីឡាករ Aubameyang បាន៣គ្រាប់ និង Alexandre Lacazette ជួយបាន១គ្រាប់ ខណៈដែរ ពីរគ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Kevin Gameiro ទាំងពីរគ្រាប់ ហើយចប់ការប្រកួតគឺArsenal ប្រកួតឈ្នះ៤-២លើក្រុម Valencia។ ហើយនេះក៍ជាជ័យជំនៈនាំឲ្យកាំភ្លើងធំ ឈានទៅវគ្គផ្តាច់ព្រ័ត្រ Europa League ជាលើកដំបូងក្នុងលទ្ធផលសរុបទាំងពីរជើង ៧-៣។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែកនៅ Stamford Bridge វិញក្រុម Chelsea និង Eintracht Frankfurt បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងម៉ោងធម្មតា ដែលឈានដល់ការបន្ថែមម៉ោង ដោយសារកាលពីជើងទីមួយ ក៏មានលទ្ធផលបែបនេះផងដែរ។ Ruben Loftus-Cheek រកបានគ្រាប់នាំមុខឲ្យ Chelsea នៅនាទី២៨ ប៉ុន្តែដើមតង់ទីពីរ Luka Jovic តាមស្មើវិញសម្រាប់ Frankfurt។ ឈានដល់ការបន្ថែម១៥នាទីពីរដងក៏គ្មានការស៊ុតបាល់បញ្ចូលទីនោះដែរ។ Chelsea ទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដោយសារឈ្នះការទាត់បាល់ប៉េណាល់សម្រេចឈ្នះ-ចាញ់ តាមរយៈលទ្ធផល ៤-៣។ វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Olympic Stadium ក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃទី២៩ ខែឧសភា៕
វីដេអូ Hili Arsenal vs Valencia
វីដេអូ Hili Chelsea vs Frankfurt