រឿងពិសេស២ក្រោយដាណឺម៉ាកឈ្នះរុស្ស៊ីឡើងវគ្គ១៦ក្រុម Euro
ដាណឺម៉ាកបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2020 ក្រោយឈ្នះរុស្ស៊ី ដោយលទ្ធផល១ទល់នឹង៤ ក្នុងថ្ងៃចុងក្រោយប្រចាំពូល B។
ក្រុមកីឡាករដាណឺម៉ាកបានរួមគ្នាជាធ្លុងមួយពេញ៩០នាទីដែលជាការប្រកួតចុងក្រោយក្នុងពូល។
បើតាមស្ថាប័ន Opta គឺ ដាណឺម៉ាកជាក្រុមទី១ហើយក្នុងប្រវត្តិ Euro ដែលអាចឡើងទៅកាន់វគ្គចាញ់ធ្លាក់ ទោះចាញ់២ប្រកួតដំបូងក្នុងពូល។
មុនជួបរុស្ស៊ី ក្រុមលោក Kasper Hjulmand ចាញ់ហ្វាំងឡង់ ០ទល់នឹង១ និងចាញ់បែលហ្ស៊ិក ១ទល់នឹង២។
ការឡើងទៅកាន់វគ្គបន្តក្នុងនាមជាក្រុមលេខ២នេះ ក៏ដោយសារបែលហ្ស៊ិកបានឈ្នះហ្វាំងឡង់ ២ទល់នឹង០ក្នុងថ្ងៃដដែល។ មកដល់ចំណុចនេះ ដាណឺម៉ាក, ហ្វាំងឡង់ និងរុស្ស៊ី មាន៣ពិន្ទុដូចគ្នា តែផលសងគ្រាប់បាល់ គឺ (ដាណឺម៉ាក់ +1, ហ្វាំឡង់ -2 និងរុស្ស៊ី -5)។
ស្ថាប័ន Opta ក៏ឲ្យដឹងដែរថា នេះជាលើកទី១ហើយក្នុងរយៈពេល២៣ឆ្នាំដែលដាណឺម៉ាកអាចរកគ្រាប់បាល់ដល់ទៅ៤គ្រាប់ក្នុងមួយប្រកួតនៅព្រឹត្តិការណ៍ដ៏ធំ។ ការប្រកួតចុងក្រោយដែលឈ្នះ៤ទល់នឹង១ គឺពេលប៉ះនីហ្សេរីយ៉ា នៅ World Cup 1998។
ប្រកួតវគ្គ១៦ក្រុម Euro 2020 គឺ ដាណឺម៉ាកត្រូវប៉ះវេលស៍ និងបែលហ្ស៊ិកត្រូវជួបក្រុមលេខ៣មកពីពូល A, E និង F៕