
UEFA៖ Cristiano Ronaldo អាចលេងទល់នឹង Barcelona លុះត្រាជាសះស្បើយកូវីដ១៩មុនប្រកួត១សប្តាហ៍
កាលពីថ្ងៃពុធ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានក្រុមជម្រើសជាតិព័រទុយហ្គាល់ចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមកថាបានធ្វើតេស្តរកឃើញមានសញ្ញាវិជ្ជមានវីរុសកូវីដ១៩។
គិតពីស្ថានភាពបច្ចុប្បន្នវិញប្រធានក្រុមវ័យ៣៥ឆ្នាំខាងលើមិនមានបញ្ហាអ្វីឡើយ ព្រោះរូបគេមិនមានចេញរោគសញ្ញាអ្វីទេ សូម្បីតែរូបគេក៏មានអារម្មណ៍ថាមិនដឹងថាខ្លួនបានឆ្លងវីរុសកូវីដ១៩ដែរ។ ឥឡូវនេះតាមសេចក្តីថ្លែងការរបស់ Juventus បានឱ្យដឹងថា អតីតសមាជិក Sporting Lisbon, Manchester Untied និង Real Madrid រូបនេះបានធ្វើដំណើរតាមជើងហោះហើរឯកជនទៅដល់ទីក្រុង Turin វិញហើយដើម្បីដាក់ខ្លួនឱ្យដាច់ដោយឡែកតាមច្បាប់ថ្មីរបស់ប្រទេសអ៊ីតាលី។
យ៉ាងណាក្តី ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុប UEFA បានចេញមកបញ្ជាក់ថា ម្ចាស់ពានរង្វាន់បាល់មាស៥សម័យខាងលើអាចបង្ហាញខ្លួនឱ្យ Juventus ពេលលេងទល់នឹង FC Barcelona ក្នុងពានរង្វាន់ UEFA Champions League បាន លុះត្រាតែរូបគេជាសះស្បើយវិញមុន១សប្តាហ៍ មុនការប្រកួតចូលមកដល់។