ដឹងអត់! Ring Girl របស់ CBS ពេញចិត្តនិងគាំទ្រគុនខ្មែររូបណា?
ភាគច្រើនទស្សនិកជនធ្លាប់ឃើញកញ្ញាលើកស្លាកបង្ហាញទឹកប្រកួតនីយមួយៗ ( Ring Girl) ក្នុងកម្មវិធីប្រដាល់ ពិសេសកម្មវិធីគុនខ្មែរក្នុងស្ថានីយ៍ទូរទស្សន៍ CTN CNC និង Mytv។ តែពុកម៉ែបងប្អូនមិនដែលដឹងថា Ring Girl គាំទ្រគុនខ្មែររូបណានោះទេ? ថ្ងៃនេះ MSR SPORT សូមបង្ហាញ Ring Girl មួយរូបដែលពូកែជំនាញច្រើនមុខដូចជា៖ ជំនាញ DJ ដើរបង្ហាញម៉ូតូ ការងារក្នុងសិល្បះ និង Ring Girl នោះគឺកញ្ញា Avida។
រាងស្តើងគួរឲ្យស្រឡាញ់បូករួមទាំងកម្ពស់សមនិងរូបរាង Avida ដែលតែងតែលើកស្លាកបង្ហាញទឹកនីយមួយៗក្នុងកម្មវិធីប្រដាល់របស់ CBS បាននិយាយឲ្យដឹងថា៖ ក្នុងនាមជាស្រីក៏ពិតមែន! តែក៏ចូលចិត្តទស្សនាប្រដាល់គុនខ្មែរផងដែរ ពិសេសរូបនាងក៏ធ្លាប់ហ្វឹកហាត់ប្រដាល់គុនខ្មែរពីមុនមក ព្រោះចិត្តស្រឡាញ់ ម្យ៉ាងហ្វឹកហាត់ដើម្បីសុខភាព ហើយបើនិយាយអំពីអ្នកប្រដាល់គុនខ្មែរដែលជាអាយដលរបស់រូបនាងវិញ តាមពិតមានច្រើនណាស់ តែបើឲ្យរើសតែមួយដែលពេញចិត្តជាងគេ នោះគឺគុនខ្មែរ មឿន សុខហ៊ុច។ ព្រោះបងប្រុសម្នាក់ហ្នឹង ប្រកួតម្តងៗគឺអស់ពីសមត្ថភាព មិនចេះយោគយល់លើដៃគូម្តងណាឡើយ សូម្បីតែបងប្អូនធម៍។
សូមបញ្ជាក់ថា Avida គឺជាកូនស្រីរបស់ម្ចាស់ក្លឹបគុនខ្មែរ ខ្លារខិនមានរិទ្ធ គឺជាកូនរបស់អ្នកស្រី ឡុង រ៉ាវី ដូច្នេះហើយទើបរូបនាងមាននិស្ស័យនិងគុនខ្មែរ ទោះមិនមែនជាកីឡាការិនីគុនខ្មែរមែនពិត តែរូបនាងក៏ធ្លាប់ហ្វឹកហាត់គុនខ្មែរ និងចូលរួមជាមួយគុនខ្មែរ ក្នុងនាមជាអ្នកលើកស្លាកបង្ហាញទឹក ដែលយើងនិយមហៅថា Ring Girl៕