កីឡាករថៃ សុផាបណយ មិនបានមកប្រកួតជាមួយ ឈុត សេរីវ៉ាន់ថង ទេដោយសារតែបាក់ដៃ
កីឡាករគុនថៃ សុផាបណយ ដែលជាបេក្ខភាពប្រកួតក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣ ត្រូវបានភាគីខាងថៃជូនដំណឹងមកថាមិនបានមកប្រកួតជាមួយអ្នកប្រដាល់គុនខ្មែរ ឈុត សេរីវ៉ាន់ថង ឡើយ ដោយសារតែកីឡាករថៃរូបនេះមានរបួសបាក់ដៃនូវពេលដែលប្រកួតដណ្តើមពិន្ទុជុំទី៣ជាមួយកីឡាករគុនខ្មែរ ឡុង ជិន ដូច្នេះ ឈុត សេរីវ៉ាន់ថង ត្រូវឈ្នះដោយស្វ័យប្រវត្តិ ដោយមកវិញនូវដៃគូរថ្មី តែជាការប្រកួតលក្ខណមិត្តភាពអន្តរជាតិ។
គួរបញ្ជាក់ថាគូប្រកួតលក្ខណមិត្តភាពអន្តរជាតិក្នុងកម្មវិធី ISI Palm ជាមួយកីឡាករ ឈុត សេរីវ៉ាន់ថង មានឈ្មោះថា ពេជ្រ សានយូ អាយុ១៩ឆ្នំ មានបទពិសោធន៌ប្រកួតជាង៧០ដង៕