តោះ! មកស្គាល់គ្រូពេទ្យចិត្តធម៌ព្យាបាលកីឡាករមិនយកថវិកា
លោកគ្រូពេទ្យចិត្តធម៌ ប្រុស តូច គឺជាគ្រូពេទ្យចិត្តសប្បុរសធម៌មួយរូបដែលតែងតែព្យាបាលរបួសកីឡាករដោយមិនយកថវិការសូម្បីតែមួយរៀល។ បើយោងតាមការសាកសួរពីសារព័ត៌មានកីឡា MSR លោកបានឲ្យដឹងថា មិនត្រឹមតែកីឡាករនោះទេដែលលោកព្យាបាលមិនយកកម្រៃ សូម្បីតែអាជ្ញាកណ្តាល ជនក្រីក្រ អ្នកសុំទាន និងតាធាក់ស៊ីក្លូរ ជាដើមក៏លោកមិនយកថវិកាផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកគ្រូក៏បានប្រាប់បន្ថែមទៀតថា ជាង២ឆ្នាំហើយដែលលោកព្យាបាលជំងឺនិងរបួសដល់កីឡាករមិនយកថវិកា ហើយកីឡាករដែលមកឲ្យលោកព្យាបាលភាគច្រើនមានបញ្ហាក្រិចដៃ-ជើង ដួលម៉ូតូ កាត់ឆ្អឹងកែងដៃ គ្រុនពោះវៀន ឈឺតាមស្រឡាក់ឆ្អឹង សរុមសេចក្តីមក ជំងឺណាដែលលោកគ្រូពេទ្យអាចព្យាបាលបាន លោកនឹងព្យាបាលជូនដោយមិនយកថវិកា។ ហើយមូលហេតុដែលលោកព្យាបាលជំងឺមិនយកថវិកាពីកីឡាករ អាជ្ញាកណ្តាល ជនចាស់ជរា ដោយសារតែនេះគឺជាទឹកចិត្តអណិតអាសូវពីលោកផ្ទាល់តែម្តង។
សូមបញ្ជាក់ថា Clinic ព្យាបាលជំងឺរបស់លោកគ្រូពេទ្យចិត្តធម៌ ប្រុស តូច មានទីតាំងនៅផ្ទះលេខ ៦A ផ្លូវលេខ ៩៩R សង្កាត់ឬស្សីកែវ ភ្នំពេញ ដែលមានយីហោរឈ្មោះ “ ពិគ្រោះ និងព្យាបាលជំងឺ ណូវ៉ែល “ ៕