
ក្រោយស្គាល់បរាជ័យលើកដំបូង មាស ម៉ើ លេចមុខនៅ One Championship ជាថ្មី
អ្នកប្រយុទ្ធក្នុងទ្រុងកម្ពុជា មាស ម៉ើ បានលេចមុខសារជាថ្មីក្រោយពេលស្គាល់បរា ជ័យលើកដំបូងក្រោមថ្វីជើង កីឡាករហ្វីលីពីន Edward Kelly កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍ One Championship – Global Superheroes ក្នុងប្រទេសហ្វីលីពីន ។

edward-kelly and Meas Meul
ក្រោយស្គាល់បរាជ័យលើកដំបូងកាលគ្រានោះ ម្ចាស់ខ្សែក្រវាត់ក្នុងទ្រុង KWC មានឈ្មោះជាថ្មីក្នុងព្រឹត្តិការណ៍ UNSTOPPABLE DREAMS , One Championship នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះដែលធ្វើឡើងក្នុងទឹកដីប្រទេស សង្ហឹបុរី ដោយមាស ម៉ើ ត្រូវជួបកីឡាករចិន XIE CHAO មកពីក្លិប LONGYUN MMA GYM ដែលមានបទពិសោធប្រកួតឈ្នះ ៨ ដង និងចាញ់៣ ។
គួរំលឹកថា មាស ម៉ើ បានចូលជំរុំហ្វឹកហាត់ក្នុងទ្រុងកម្មវិធី KWC វគ្គ២ នាឆ្នាំ២០១៣ ដោយប្រកួតមិនដែល ចាញ់នឹងក្លាយជាម្ចាស់ខ្សែក្រវាត់តែម្តង ខណៈការប្រកួត One Championship ពីរដងឈ្នះកីឡាករកម្ពុជា ចាន់ សំអាត និង ចាន់ ហេង ខណៈប្រកួតចុងក្រោយចាញ់ កីឡាករហ្វីលីពីន Edward Kelly ក្នុងទឹកទីមួយ ហើយក៏ជាការបរាជ័យលើកដំបូងក្នុងអាជីពរបស់គេផងដែរ ៕