មុននឹងដឹងថាក្រុមណាឡើងវគ្គផ្តាច់ព្រ័ត្រ ចូលមើល Admin ព្យាករតិចមើលយ៉ាងម៉េចដែរ???
រាត្រីដាច់យប់របស់បងប្អូនអ្នកស្នេហាកីឡាបាល់ទាត់នៅកម្ពុជាបានមកដល់ទៀតហើយ!!!
ព្រឹត្តិការណ៏បាល់ទាត់ដ៏ធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League និងស្វែងរកបេក្ខភាពវគ្គផ្តាច់ព្រ័ត្រឃើញនៅក្នុងសប្តាហ៌នេះហើយ តាមរយៈការប្រកួតជើងទី២ គឺ
- Real Madrid vs Bayern Munich
- AS Roma vs Liverpool
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះនិងមានផ្សាយបន្តផ្ទាល់ជូនទស្សនិកជនបានទស្សនានៅលើកញ្ចក់ទូរទស្សន៏ CTN, CNC និង MYTV ផងដែរ។
ក្នុងនោះផងដែរប្រិយមិត្តដែលនិយមគាំទ្រទាំងអស់ប្រាកដជាចង់ដឹងថាតើក្រុមណាជាអ្នកឈ្នះ និង មានឱកាសឡើងទៅវគ្គជាបន្តសំរាប់ការប្រកួតដ៏រន្ធត់នៅក្នុងសប្តាហ៏នេះរវាងក្រុមខាំងទាំង៤។
ថ្ងៃនេះដើម្បីបំពេញចិត្តទស្សនិកជន Admin និងធ្វើការទស្សន៍ទាយលទ្ធផលរបស់គូរប្រកួតទាំង២គូរដូចតទៅៈ
- (First-Leg) Bayern Munich 1 – 2 Real Madrid
យោងតាមទំរង់លេងដ៏ល្អរបស់ក្រុមខ្លាំងទាំង២នេះ Admin ទស្សទាយថាៈ
- (Second-Leg) Real Madrid 2 – 1 Bayern Munich
*** បញ្ចាក់ថាគូរនេះ Admin ទស្សន៏ទាយត្រូវ 100% ក្នុងជើងទី១ ដែល Real Madrid ឈ្នះ Bayern Munich 2-1។
ចំណែកឯការប្រកួតមួយឈុតទៀតរវាងក្រុមចចកកំណាចរបស់ Italy ត្រូវប៉ះជាមួយ ហង្សក្រហមមកពី England។ ជើងទីមួយក្រុមហង្សក្រហមបានបំបាក់ក្រុមចចកយ៉ាងចាស់ដៃមែនទែន សឹង្ហតែធ្វើអោយក្រុមចចកកំណាចមួយនេះគ្មានដង្ហើមដកនៅជើងទី២នេះ តែដោយសារក្រុមហង្សក្រហមភ្លាត់ចុងម៉ោងរបូត២គ្រាប់ទៅវិញ ទើបធ្វើអោយក្រុមចចកមានទឹកមាត់លេប និង មើលឃើញមេរៀនពិសេស ដែលធ្លាប់បំបាក់ក្រុមអ្នកមានបុណ្យនៅវគ៨ក្រុម។
- (First-Leg) Liverpool 5 – 2 Roma
យោងតាមប្រវត្តិលេងក្នុងផ្ទះមិនដែលចាញ់នៅក្នុងពាន Champions League រដូវកាលនេះរបស់ក្រុមចចកកំណាច Admin ទស្សន៏ទាយថាៈ
- (Second-Leg) Roma 2 – 0 Liverpool / Roma 3 – 1 Liverpool
ដូច្នេះយើងនិងដឹងថាតើក្រុមណាដែលអាចឡើងទៅវគ្គផ្តាច់ព្រ័ត្របាន តាមរយៈការប្រកួតរបស់ក្រុមទាំង៤និងបញ្ចប់នៅយប់ថ្ងៃពុធសប្តាហ៌នេះ។
ដោយឡែកយើងមកចាប់អារម្មណ៏ការប្រកួតពានរង្វាន់ធំលំដាប់ទី២នៅតំបន់អឺរ៉ុបវិញម្តង ក៏ឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។
- (Second-Leg) At.Madrid vs Arsenal
- (Second-Leg) Salzburg vs Marseille
សំរាប់លទ្ធផលជើងទី១ៈ
- (First-Leg) Arsenal 1 – 1 At.Madrid
- (First-Leg) Marseille 2 – 0 Salzburg
ទាំងពីរគូរខាងលើ Admin ទស្សន៏ទាយថាៈ
- (Second-Leg) At.Madrid 2 – 0 Arsenal
- (Second-Leg) Salzburg 1 – 2 Marseille
ប្រភពៈ Hernandez